យើង គី ឫទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ប៉ែន ណយ ភេទស្រី អាយុ៧៤ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រៃសំណាងក្រោម ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត និងសហចុងចម្លើយឈ្មោះ ប៉ែន រឿង ភេទប្រុស អាយុ៧២ឆ្នាំ, ឈ្មោះ ចាន់ មុំ ភេទស្រី អាយុ៤៥ឆ្នាំ និងប្តីឈ្មោះ វិត ធឿន អាយុ៤៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រៃសំណាងក្រោម ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៣៦ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍របស់ដើមចោទខាងលើ។ ខណៈពេលកំពុងដំណើរការនីតិវិធីសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលលិខិតមរណភាពលេខ ៥៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ របស់មេឃុំវាលរេញ បានបញ្ជាក់ថាឈ្មោះ ប៉ែន ណយ ភេទស្រី កើតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៤២ បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ។
អាស្រ័យហេតុនេះ ប្រសិនបើមានបុគ្គលណាដែលមានផលប្រយោជន៍ ឬត្រូវជាទាយាទរបស់ឈ្មោះ ប៉ែន ណយ សូមដាក់ពាក្យបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធីឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។