យើង គី ឫទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ លី សៀងលី ភេទស្រី អាយុ៣៨ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥D ផ្លូវវត្តចាស់ ក្រុមទី៥ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងចុងចម្លើយឈ្មោះ ម៉ាក់ សំអន ភេទស្រី អាយុ៦៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៩៥៨ ផ្លូវលំ ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៤៧ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍របស់ដើមចោទខាងលើ។ ខណៈពេលកំពុងដំណើរការនីតិវិធីសំណុំរឿងខាងលើ ផ្អែកតាមចំណារចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លើរបាយការណ៍អំពីការបញ្ជូនដីកាកោះលើឈ្មោះ ម៉ក់ សំអន របស់មន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូននៃសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជាក់ថា "កូនប្រុសរបស់ឈ្មោះ ម៉ក់ សំអន បានប្រាប់ថាឈ្មោះ ម៉ក់ សំអាន បានយូរហើយ។
អាស្រ័យហេតុនេះ ប្រសិនបើមានបុគ្គលណាដែលមានផលប្រយោជន៍ ឬត្រូវជាទាយាទរបស់ឈ្មោះ ម៉ក់ សំអន សូមដាក់ពាក្យបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធីឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។