យើង ហុង ស្រីពេជ្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ភួង ផាត ភេទប្រុស អាយុ៥៦ឆ្នាំ សញ្ជាតិខ្មែរ មុបរបរធ្វើត្នោត មានអាសយដ្ឋានបច្ចុប្បន្នភូមិពញាពន់ ឃុំពញាពន់ ស្រុកពញាក្រែក ខេត្តកំពង់ចាម និងឈ្មោះ ចាប វ៉ាន ភេទប្រុស អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរធ្វើត្នោត មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ទឹងជើង ឃុំពពេល ស្រុកពញាក្រែក ខេត្តកំពង់ចាម ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥២៦ ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ភួង ផាត ភេទប្រុស អាយុ៥៦ឆ្នាំ សញ្ជាតិខ្មែរ មុបរបរធ្វើត្នោត មានអាសយដ្ឋានបច្ចុប្បន្នភូមិពញាពន់ ឃុំពញាពន់ ស្រុកពញាក្រែក ខេត្តកំពង់ចាម និងឈ្មោះ ចាប វ៉ាន ភេទប្រុស អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរធ្វើត្នោត មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ទឹងជើង ឃុំពពេល ស្រុកពញាក្រែក ខេត្តកំពង់ចាម ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(ខ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។