លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

             យើង អ៊ន វណ្ណាត ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ សុង ស៊ីនីន ភេទស្រី អាយុ៤០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងចុងចម្លើយឈ្មោះ ហេង ឡន ហៅ អ៊ុំ ឡន ភេទស្រី អាយុ៨០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣០៤ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជំនុំជម្រះសភារដ្ឋប្បវេណី នៃសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ សុង ស៊ីនីន ភេទស្រី អាយុ៤០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងចុងចម្លើយឈ្មោះ ហេង ឡន ហៅ អ៊ុំ ឡន ភេទស្រី អាយុ៨០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចូលមកយកដីកាកោះខាងលើនេះនៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ