ពិធី ប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
នាព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំពិធី ប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ដោយ ឯកឧត្តម សេង ស៊ីវុត្ថា ត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជំនួស ឯកឧត្តម យូ ប៊ុនឡេង ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូល។