លិខិតជូនដំណឹងស្តីពីការលើកពេលប្រកាសសាលដីកា

         ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌដែលត្រូវប្រកាសនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលសវនាការទី២ ឱ្យបានជ្រាបថា កម្មវិធីប្រកាសសាលដីកានៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលសវនាការទី២នោះ ត្រូវលើកទៅប្រកាសនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨និង០០នាទីព្រឹក នាសាលសវនាការទី២ វិញ ដោយក្រុមប្រឹក្សាមានធុរៈជាចាំបាច់។

        អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ជ្រាបជាពត៌មាន។