អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងជាប្រធានសភាស៊ើបសួរ បានដឹកនាំក្រុមការងារអធិការកិច្ចសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង
នៅថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងជាប្រធានសភាស៊ើបសួរ បានដឹកនាំក្រុមការងារអធិការកិច្ចសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពដូចខាងក្រោម៖
​        -លោកស្រី យិច ឈាណាវី ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
        -លោក ភូ ពៅស៊ុន ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
        -លោក លី ចន្ថា ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ
        -លោក ម៉ន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការតុលាការ
        -លោកស្រី ប៉ិច ស៊ីហ៊ន ក្រឡាបញ្ជី
        -លោក ប៉ោ សុន្ទរ៉ា ក្រឡាបញ្ជី
សមាសភាពចូលរួមពីសាលាដំបូងខេត្តកំពង់ឆ្នាំងរួមមាន៖
        -ឯកឧត្តម កី ម៉ានេរ៉ា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង
        -លោក លោកស្រី ជាអនុប្រធានសាលាដំបូង ចៅក្រម ប្រធានលេខាធិការ ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល នៃសាលាដំបូងខេត្តកំពង់ឆ្នាំង សរុបចំនួន១៨នាក់។
ការចុះអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ដេីម្បី៖
១.ពិនិត្យអំពី នីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ
២.ពិនិត្យអំពីនីតិវិធីនៃការឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ ដេីម្បីជៀសវាងការឃុំខ្លួនជនត្រូវចោទហួសកំណត់ច្បាប់
៣.ធានាកុំឱ្យនីតិវិធីនៃការស៊ើបសួរមានភាពយឺតយ៉ាវដោយមិនសមហេតុផល
៤.ផ្តល់យោបល់លើចំណាត់ការ នីតិវិធីនៃការស៊ើបសួរឱ្យមានភាពល្អប្រសេីរ និងឆាប់រហ័ស
៥.ផ្តល់យោបល់អំពីការចាត់បញ្ជូនរបាយការណ៍ស្ថិតិឱ្យបានទៀងទាត់ និងពន្លឿនការដោះស្រាយរឿងក្តីអាទិភាព
៦.ពិនិត្យ និងទទួលយកសំណូមពរផ្សេងៗ។