លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង ជួន វុទ្ធី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ Wu Zhong Jia, Sun Shao Feng, Zhang Xi Qiu, Bi Hong Ling, ង៉ែតរតនា, ហេង ហួត ស្នាក់នៅក្រុមហ៊ុន Asia Tianguan Agriculture group co.,ltd ក្រុមហ៊ុន ATA មានអាសយដ្ឋានផ្ទះលេខ៥៤៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីសហចុងចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៣៨ ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ Wu Zhong Jia, Sun Shao Feng, Zhang Xi Qiu, Bi Hong Ling, ង៉ែតរតនា, ហេង ហួត ស្នាក់នៅក្រុមហ៊ុន Asia Tianguan Agriculture group co.,ltd ក្រុមហ៊ុន ATA មានអាសយដ្ឋានផ្ទះលេខ៥៤៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីសហចុងចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។