ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVII នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមពិភាក្សាដេញដោលលើសំណុំរឿងព្រហ្មទណ្ធលេខ ២២១៥ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដែលមានលោក អ៊ិត សុធា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីពិភាក្សាដេញដោលតាមកាលបរិច្ឆេទខាងលើត្រូវលើកទៅពេលក្រោយវិញ ដោយមូលហេតុ ប្រធានក្រុមប្រឹក្សាមានធុរៈផ្ទាល់ខ្លួន។
អាស្រ័យហេតុនេះ សូម ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមពិភាក្សាដេញដោលលើសំណុំរឿងព្រហ្មទណ្ធលេខ ២២១៥ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។





