ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចូលរួមបរិច្ចាគថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) តាមរយៈកម្មវិធីជិះកង់អង្គរលើកទី៤ ដែលរៀបចំដោយក្រសួងយុត្តិធម៌
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចូលរួមបរិច្ចាគថវិកាចំនួន ២៧ ០០០ ០០០ (ម្ភៃប្រាំពីរលាន ) រៀល ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) តាមរយៈកម្មវិធីជិះកង់អង្គរលើកទី៤ ដែលរៀបចំដោយក្រសួងយុត្តិធម៌។
=========================
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ គឹម ដានី អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញនាំយកថវិការបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញចំនួន ២៧ ០០០ ០០០ (ម្ភៃប្រាំពីរលាន )រៀល ជូនក្រសួងយុត្តិធម៌ តាមរយៈ លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ដើម្បីគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) តាមរយៈកម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌។