លិខិតជូនដំណឹងស្តីពីការលើកពេលសវនាការ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៦ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌដែលត្រូវជំនុំជម្រះនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅសាលសវនាការទី២ ឱ្យបានជ្រាបថា កម្មវិធីសវនាការនាថ្ងៃនោះ ត្រូវបានលើកទៅថ្ងៃក្រោយវិញ ដោយក្រុមប្រឹក្សាមានធុរៈត្រូវបំពេញជាចាំបាច់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ជ្រាបជាពត៌មាន។