ឯកឧត្ដម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ដឹកនាំប្រតិភូសាលាឧទ្ធរណ៍ភ្នំពេញ ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្ដម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានដឹកនាំប្រតិភូសាលាឧទ្ធរណ៍ភ្នំពេញ ចូលជួបសម្ដែងការគួរសមជា មួយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ និងសូមគោរពជូនពរឯឧប្រធាននិងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៏ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំអង្គយុត្តិធម៌ឲ្យរីកចម្រើនរុងរឿងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។