លិខិតជូនដំណឹងស្តីពីការលើកពេលទាញហេតុផលដោយផ្ទាល់មាត់

          ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក/លោកស្រីជាមេធាវី ដើមចោទ ចុងចម្លើយ និងអ្នកពាក់ព័ន្ធ ក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវទាញហេតុផលដោយផ្ទាល់មាត់ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដែលមានលោកស្រី ចាន់ ម៉ាឌីណា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់រឿងរដ្ឋប្បវេណីតាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃក្រោយវិញ ដោយមូលហេតុក្រុមប្រឹក្សាជំនុំជម្រះមានធុរៈជាចាំបាច់ដែលត្រូវបំពេញ។