យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឆាង ស៊ីណាត, សេង វី, តន់ ចំប៉ា, តន់ ដា, តន់ ឌី ភេទប្រុស ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ជាភាគីដើមបណ្តឹងជំទាស់នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៣១(រ) ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ឆាង ស៊ីណាត, សេង វី, តន់ ចំប៉ា, តន់ ដា, តន់ ឌី ភេទប្រុស ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ជាភាគីដើមបណ្តឹងជំទាស់នៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។