លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

       យើង កែវ វណ្ណៈ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ PARK SANG HO ភេទប្រុស ឆ្នាំ១៩៦៨ ជនជាតិកូរ៉េ មានអាសយដ្ឋានផ្ទះលេខ១៥ ផ្លូវលេខ៤ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៧៤ ចុះថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមឈ្មោះ PARK SANG HO ភេទប្រុស ឆ្នាំ១៩៦៨ ជនជាតិកូរ៉េ មានអាសយដ្ឋានផ្ទះលេខ១៥ ផ្លូវលេខ៤ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ