សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោកស្រី ឡៅ សុខចិន្តា អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៥០ខE0 ផ្លូវលេខ១៥០ ភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ៥១ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ២២០២(ត) ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចទី៣, ៤, ៧ និងទី៨ នៃសេចក្តីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ៥៧ដកឧ២០២៦ ចុះថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ចោលជាអសារបង់ហើយ ដោយហេតុថា ភាគីប្តឹងឧទ្ធរណ៍ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។





