ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
បង្គាប់មកឈ្មោះ ប៉េន រដ្ឋា ភេទប្រុស ទីលំនៅបច្ចុប្បន្នផ្ទះលេខ៤៥ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល) និងប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ចំនួន ១.៤៧៣.០០០រៀល(មួយលានបួនរយចិតសិបបីពាន់រៀល) ក្នុងរឿងឧទ្ធរណ៌ពីការប្តឹង ទាមទារប្រាក់ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ ចាប់ពីថ្ងៃទទួលដំណឹង រហូតដល់ថៃ្ងទី ២២ ខែកក្កដា ឆ្នាំ២០២៤ ជាកំណត់។
បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿងរបស់អ្នកចេញពីបញ្ជី ។