ឯកឧត្តមអគ្គលេខាធិការ បានបើកកិច្ចប្រជុំជាមួយមន្ត្រីទទួលកិច្ចការបញ្ជូន ស្តីពីបញ្ហាកិច្ចការបញ្ជូន និងបញ្ហាប្រឈមនានានៅក្នុងស្ថាប័នសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ បានបើកកិច្ចប្រជុំជាមួយមន្ត្រីទទួលកិច្ចការបញ្ជូន សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ រួមជាមួយប្រធាននាយកដ្ឋាន និងមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូនតាមខណ្ឌនីមួយៗ ស្តីពីការពង្រឹងបញ្ហាកិច្ចការបញ្ជូន និងបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយ និងដើម្បីពន្លឿននីតិវិធីនៃការបញ្ជូនឲ្យបានដល់ដៃគូភាគីនៃរឿងក្តីនីមួយៗ។