លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

      យើង យ៉េង គឹមម៉េង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកចុងចម្លើយឈ្មោះ សោម ករុណា មានអាសយដ្ឋានបច្ចុប្បន្នភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៦៦ ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ១០ក្រV"ប.ស" ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថា មិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

      អាស្រ័យហេតុនេះ សូមចុងចម្លើយឈ្មោះ សោម ករុណា មានអាសយដ្ឋានបច្ចុប្បន្នភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។