ព្រឹកថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម ជូ ប៊ុនរីន អគ្គលេខាធិការ លោក ទឹម សង្វារិទ្ធិ ប្រធាននាយកដ្ឋាន តំណាង ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ លោក ឡេង ស៊ុនណារិទ្ធ អគ្គលេខាធិការរង ដែលបានធ្វើមរណកាលទៅ និងបានយកបច័្ចយចូលបុណ្យ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជូនលោកស្រី ហួន សុម៉ាលី ត្រូវជាភរិយានៃសព។
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយលោកស្រី ហួន សុម៉ាលី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ លោក ឡេង ស៊ុនណារិទ្ធ ជាស្វាមី ជាឪពុក ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់មន្រ្តីរាជការឆ្នើមមួយរូប ដែលបានចូលរួមបម្រើការងារយ៉ាងសកម្មនាពេលកន្លងមក។
សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ឡេង ស៊ុនណារិទ្ធ បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លៀតឡើយ។