លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

            យើង សាយ សុខហៀង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ហេង វណ្ណា ភេទប្រុស និងឈ្មោះ ហេង ហ៊ុយ ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាភាគីកូនបំណុល នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២២(រ) ចុះថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ឱ្យបានជ្រាបថា តាមពាក្យសុំរបស់មេធាវី គង់ សាផន និងមេធាវី ជា ចិត្តពេជ្រ ជាអ្នកតំណាងដោយអាណត្តិឱ្យម្ចាស់បំណុលឈ្មោះ ម៉េង ចន្ថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

          អាស្រ័យហេតុនេះ សូមឈ្មោះ ហេង វណ្ណា ភេទប្រុស និងឈ្មោះ ហេង ហ៊ុយ ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ