យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ធូ សុន ភេទប្រុស កើតឆ្នាំ១៩៥៥ មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ៥៧អឺ០ ផ្លូវលេខ០២ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៧៧ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ០៦៥ ក្រVI."ន"រណ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើតាមពាក្យសុំរបស់លោក ទ្រី សិរីវឌ្ឍនៈ ជាមេធាវីតំណាងដោយអាណត្តិឱ្យដើមចោទឈ្មោះ លឹម ភិចឈុង ។
អាស្រ័យហេតុនេះ សូមឈ្មោះ ធូ សុន ភេទប្រុស កើតឆ្នាំ១៩៥៥ មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ៥៧អឺ០ ផ្លូវលេខ០២ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





