លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

          យើង លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ហម ឡេង ភេទស្រី(ជាប្រពន្ធ សុខ ហេង)ស្លាប់ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ០៤ ក្រុម៩ ភូមិទួលអំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៥០ ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា តាមការស្នើសុំបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ របស់លោក លន វិចិត្រវិទ្យា ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ ឡាំង ហ្គិច និងឈ្មោះ ស៊ីវ ប៊ួយ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចចុះផ្សាយលិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈតាមរយៈបញ្ជរសម្រាប់បិទប្រកាស និងក្នុងគេហទំព័រផ្លូវការរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងទំព័រកាសែតនគរធំ ។

      អាស្រ័យហេតុនេះ សូមឈ្មោះ ហម ឡេង ភេទស្រី(ជាប្រពន្ធ សុខ ហេង)ស្លាប់ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ០៤ ក្រុម៩ ភូមិទួលអំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកាខាងលើ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ