លិខិតជូនដំណឹងស្តីពីការប្តូរកាលបរិច្ឆេទសវនាការ
សូមជម្រាបជូនដំណឹងដល់គូភាគីឱ្យបានជ្រាបថា នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨ៈ០០នាទីព្រឹក នាសាលសវនាការទី១ ត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ ដោយមូលហេតុដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩(COVID-19)។ អាស្រ័យហេតុនេះ សូមភាគីដែលពាក់ព័ន្ធជ្រាបជាដំណឹង។