លិខិតជូនដំណឹងជាសាធារណៈស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី VI នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ ប្រាប់ដល់បុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ៨៤៨ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ របស់សាលាឧទ្ធរណ៍ភ្នំពេញ កំពុងដំណើរការនីតិវិធីសំណុំរឿងខាងលើនេះ ។ ហេតុនេះប្រសិនបើបុគ្គលណាដែលមានផលប្រយោជន៍ ឬត្រូវជាទាយាទរបស់ឈ្មោះ ឃឹម សុខ សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹង មកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធីឱ្យបានមុនថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២២។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ជ្រាបជាដំណឹង។