លិខិតជូនដំណឹងជាសាធារណៈ ស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      យើង ចាន់ ម៉ាឌីណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៣ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកម្ចាស់បំណុលឈ្មោះ ប៉ែន នាង ភេទស្រី អាយុ៦៨ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងកូនបំណុលឈ្មោះ ស្រី វុទ្ធី ភេទប្រុស អាយុ៤៧ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៥៤ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើសំណុំរឿងខាងលើតាមនីតិវិធីជំនុំជម្រះ បានពត៌មានតាមរយៈមេធាវីតំណាងដោយអាណត្តិឱ្យកូនបំណុលបានបញ្ជាក់ថា ម្ចាស់បំណុលបានទទួលមរណៈភាពហើយ ព្រមទាំងបានដាក់សេចក្តីចម្លងសំបុត្រមរណៈភាពចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ជូនក្រុមប្រឹក្សាពិនិត្យ។ សាលាឧទ្ធរណ៍ភ្នំពេញបានចេញលិខិតលេខ ៨៣៦ របឧ/២៣ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ជម្រាបមកលោកចៅសង្កាត់តាខ្មៅ ដើម្បីជួយបញ្ជាក់ពីសន្តិជនរបស់ម្ចាស់បំណុលឈ្មោះ ប៉ែន នាង។

    អាស្រ័យហេតុនេះ ប្រសិនបើមានបុគ្គលណាដែលមានផលប្រយោជន៍ ត្រូវជាទាយាទរបស់ឈ្មោះ ប៉ែន នាង សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធី។