លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

           យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ វ៉ាន គិមឈិន មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៦៤ ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលជាភាគីម្ចាស់បណ្តឹងទាស់, ឈ្មោះ ចែម ចាន់ធឿន ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៣៨CE0 ផ្លូវលេខ៣១០ ក្រុម១៦ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីកូនបំណុល និងឈ្មោះ ក្រុមហ៊ុន អិម អិន អេស គ្រុប មានទីស្នាក់ការស្ថិតនៅផ្ទះលេខ១៦A ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៃសំណុំរឿងអនុវត្តលេខ ០៥ ចុះថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

          អាស្រ័យហេតុនេះ សូមឈ្មោះ វ៉ាន គិមឈិន មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៦៤ ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលជាភាគីម្ចាស់បណ្តឹងទាស់, ឈ្មោះ ចែម ចាន់ធឿន ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៣៨CE0 ផ្លូវលេខ៣១០ ក្រុម១៦ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីកូនបំណុល និងឈ្មោះ ក្រុមហ៊ុន អិម អិន អេស គ្រុប មានទីស្នាក់ការស្ថិតនៅផ្ទះលេខ១៦A ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ