លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

             យើង ហ៊ុយ ច័ន្ទរស្មី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅសហភាគីចុងចម្លើយ ១.ឈ្មោះ គិត ស៊ីណាត ភេទស្រី កើតឆ្នាំ១៩៧២ ជនជាតិខ្មែរ និងប្តីឈ្មោះ ជា គុយឌីន កើតឆ្នាំ១៩៧០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤៨B ផ្លូវលេខ៩៩ ក្រុម២៣ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ, ២.ឈ្មោះ ជា ចាន់រស្មី ភេទស្រី កើតឆ្នាំ១៩៩០ ជនជាតិខ្មែរ និងប្តីឈ្មោះ ហ្គូវ គឹមហេង កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១០E0E1 ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០២៣ ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

          អាស្រ័យហេតុនេះ សូមសហភាគីចុងចម្លើយ ១.ឈ្មោះ គិត ស៊ីណាត ភេទស្រី កើតឆ្នាំ១៩៧២ ជនជាតិខ្មែរ និងប្តីឈ្មោះ ជា គុយឌីន កើតឆ្នាំ១៩៧០ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤៨B ផ្លូវលេខ៩៩ ក្រុម២៣ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ, ២.ឈ្មោះ ជា ចាន់រស្មី ភេទស្រី កើតឆ្នាំ១៩៩០ ជនជាតិខ្មែរ និងប្តីឈ្មោះ ហ្គូវ គឹមហេង កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១០E0E1 ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(ខ) នៅរៀងរាល់ម៉ោងធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ