ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តមអគ្គព្រះរាជអាជ្ញា បើកកិច្ចប្រជុំក្រោមប្រធានបទ “ការងារបច្ចេកទេសពាក់ព័ន្ធសាលដីកា សេចក្ដីសន្និដ្ឋាន និងកិច្ចការពាក់ព័ន្ធពន្ធនាគារ, ការងារគណនេយ្យ, ការងារបច្ចេកទេសរដ្ឋបាល ពាក់ព័ន្ធនឹងចំណាត់ការសំណុំរឿង, ការកត់សម្គាល់សំណុ
(សាលាឧទ្ធរណ៍ភ្នំពេញ)កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានបើកកិច្ចប្រជុំនៅក្រោមប្រធានបទ “ការងារបច្ចេកទេសពាក់ព័ន្ធសាលដីកា សេចក្ដីសន្និដ្ឋាន និងកិច្ចការពាក់ព័ន្ធពន្ធនាគារ, ការងារគណនេយ្យ, ការងារបច្ចេកទេសរដ្ឋបាល ពាក់ព័ន្ធនឹងចំណាត់ការសំណុំរឿង, ការកត់សម្គាល់សំណុំរឿងអាទិភាព” នាសាលប្រជុំសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ក្រឡាបញ្ជី និងមន្រ្តីរដ្ឋបាលទាំងអស់។