យើង លី និរតី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ស៊ិន ខ័ណ្ឌី និងឈ្មោះ ហែន ស្រីឡែន មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ៧៥៤ ផ្លូវលេខ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៩៦ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ស៊ិន ខ័ណ្ឌី និងឈ្មោះ ហែន ស្រីឡែន មានទីលំនៅសព្វថ្ងៃស្ថិតនៅផ្ទះលេខ៧៥៤ ផ្លូវលេខ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(ខ) ជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





