ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានប្រគល់បច្ចយរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជូនទៅលោក យ៉ាន់ តន់ ជាមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូនរបស់ស្ថាប័នខ្លួន
នៅថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបន្ទប់ ឯកឧត្តមប្រធាន និងមាន ឯកឧត្តមអគ្គលេខាធិការរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ បានប្រគល់បច្ចយរបស់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជូនទៅលោក យ៉ាន់ តន់ ជាមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូន នូវថិកាសរុបចំនួន ២,៦៤០,០០០រៀល និង ២៧០ដុល្លា(បច្ច័យចូលបុណ្យឧបាសក ខ្លែង ស៊ីនុត ត្រូវជាឪពុក យ៉ាន់ តន់ )។