ឯកឧត្តម ជូ ប៊ុនរីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ បានដឹកនាំក្រុមការងារ ចូលរួមប្រជុំ ផែនការយុទ្ធសាស្ត្រ ជាមួយ ក្រុមការងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាររៀបចំគម្រោងថវិកាថ្នាក់ជាតិឆ្នាំ២០២១ សម្រាប់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក្រោមការអនុញ្ញាតពី ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ មាន ឯកឧត្តម ជូ ប៊ុនរីន អគ្គលេខាធិការ ជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ ចូលរួមប្រជុំ ផែនការយុទ្ធសាស្ត្រ ជាមួយ ក្រុមការងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។