ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានបើកកិច្ចប្រជុំមួយស្តីអំពី “ការជជែកពិភាក្សាលើរបាយការណ៍សង្កេតការណ៍នៅសាលាឧទ្ធរណ៍ របស់មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា”។
នារសៀលថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាឧទ្ធរណ៍ភ្នំពេញ មានកិច្ចប្រជុំមួយស្តីអំពី “ការជជែកពិភាក្សាលើរបាយការណ៍សង្កេតការណ៍នៅសាលាឧទ្ធរណ៍ របស់មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា”។ ក្រោមអធិបតីភាព ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា អគ្កលេខាធិការ អគ្គលេខាធិការរង នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។