សេចក្តីជូនដំណឹងស្តីពីការលើកពេលប្រកាសសាលដីកា
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ សូមជូនដំណឹងមក ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធគ្នុងសំណុំរឿងព្រហ្មទណ្ឌដែលត្រូវប្រកាសសាលដីកានៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៨និង០០នាទីព្រឹក នៅសាលសវនាការទី២ ដែលមានលោកស្រី ចាន់ ម៉ាឌីណា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ ឱ្យបានជ្រាបថា ការប្រកាសសាលដីកាតាមកាលបរិច្ឆេទខាងលើត្រូវលើកទៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៨និង០០នាទីព្រឹក នៅសាលសវនាការទី២វិញ ដោយមូលហេតុប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈជាចាំបាច់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ជ្រាបជាពត៌មាន។