សារលិខិតជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ
ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញទាំងអស់ សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យដល់ សម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មី បន្ថែមទៀតដ៏ត្រចះត្រចង់ ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម របស់សម្ដេចតេជោចំពោះប្រជាជន និងប្រទេសជាតិ។