លិខិតជូនដំណឹងអំពីការលើកពេលសវនាការ

ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីII សូមជម្រាបជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក លោកស្រី ជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ គ្នុងសំណុំរឿងព្រហ្មទណ្ឌដែលត្រូវជំនុំជម្រះនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤និង០០នាទីរសៀល នៅសាលសវនាការទី២ ឱ្យបានជ្រាបថា កម្មវិធីជំនុំជម្រះរឿងព្រហ្មទណ្ឌតាមកាលបរិច្ឆេទខាងលើត្រូវលើកទៅថ្ងៃក្រោយវិញ ដោយមូលហេតុប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់។

     អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក/លោកស្រី ជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ជ្រាបជាពត៌មាន។