លិខិតជូនដំណឹងអំពីការលើកពេលទាញហេតុផលដោយផ្ទាល់មាត់
ប្រធានក្រុមប្រឹក្សាជំណុំជម្រះទីII នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកលោក/លោកស្រី ជាមេធាវី ដើមចោទ ចុងចម្លើយ និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលជំនុំជម្រះនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទីព្រឹក នៅសាលសវនាការទី៣ ដែលមានឯកឧត្តម ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់រឿងរដ្ឋប្បវេណីតាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃក្រោយវិញ ដោយមូលហេតុប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់ដែលត្រូវបំពេញ។ សូមអរគុណ!