លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

       យើង ទី ចិត្តត្រា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងភាគីដើមបណ្តឹងជំទាស់ក្រុមហ៊ុន បេជីង អឺបេន ខនស្ត្រាក់សិន យ៉ាតៃ(ខេមបូឌា) ខនស្ត្រាក់សិន គ្រុប(BEIJING URBAN CONSTRUCTION YATAI "CAMBODIA" CONSTRUCTION GROUP Co.,Ltd) មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២០ ផ្លូវលំ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តំណាងដោយឈ្មោះ LI KUN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ដែលជាភាគីម្ចាស់បំណុល នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៧៣(រ) ចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមភាគីដើមបណ្តឹងជំទាស់ក្រុមហ៊ុន បេជីង អឺបេន ខនស្ត្រាក់សិន យ៉ាតៃ(ខេមបូឌា) ខនស្ត្រាក់សិន គ្រុប(BEIJING URBAN CONSTRUCTION YATAI "CAMBODIA" CONSTRUCTION GROUP Co.,Ltd) មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២០ ផ្លូវលំ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តំណាងដោយឈ្មោះ LI KUN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ដែលជាភាគីម្ចាស់បំណុលនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។