លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

  យើង ហ៊ុន សុគន្ធា ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ស៊ឺ សុគន្ធារី ភេទស្រី អាយុ៤៦ឆ្នាំ មានអាសយដ្ឋានភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាភាគីចុងចម្លើយនៃបណ្តឹងសុំជំនុំជម្រះសាជាថ្មី ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីរសៀល នៅបន្ទប់សវនាការទី១ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមឈ្មោះ ស៊ឺ សុគន្ធារី ភេទស្រី អាយុ៤៦ឆ្នាំ មានអាសយដ្ឋានភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាភាគីចុងចម្លើយនៃបណ្តឹងសុំជំនុំជម្រះសាជាថ្មី អញ្ជើញមកទទួលដីកាកោះខាងលើនេះ នៅសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។