យើង អ៊ុច កែនបូ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងដល់ដើមចោទឈ្មោះ ប៉ិច កុសល មានអាសយដ្ឋានភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកព្រៃវែង ខេត្តព្រៃវែង និងចុងចម្លើឈ្មោះ ឆេង ស៊ាង មានអាសយដ្ឋានភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកព្រៃវែង ខេត្តព្រៃវែង នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៨២ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ ប៉ិច កុសល មានអាសយដ្ឋានភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកព្រៃវែង ខេត្តព្រៃវែង និងចុងចម្លើឈ្មោះ ឆេង ស៊ាង មានអាសយដ្ឋានភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកព្រៃវែង ខេត្តព្រៃវែង នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។