យើង អ៊ុច កែនបូរ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងដល់ឈ្មោះ TAKAHASHI AKIHIRO តំណាងឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាតូម ខែភីថលលីមីធីត មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥០២ ជាន់ទី៨ វិថីសុភមង្គល កោះពេជ្រ និងផ្ទះលេខអា៤៣ ផ្លូវ LA SEINE(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៩៥ ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ TAKAHASHI AKIHIRO តំណាងឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាតូម ខែភីថលលីមីធីត មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥០២ ជាន់ទី៨ វិថីសុភមង្គល កោះពេជ្រ និងផ្ទះលេខអា៤៣ ផ្លូវ LA SEINE(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។