លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

     យើង ឆេង ស្រីលីន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ មាស វុត្ថា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ សែម ម៉ារ៉ាឌី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៨៤ ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ២៧ "ក្រIIIភ.ស" ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថា មិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

    អាស្រ័យហេតុនេះ សូមឈ្មោះ មាស វុត្ថា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ សែម ម៉ារ៉ាឌី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។