ឯកឧត្តម សេង សុីវុត្ថា ប្រធានសាលាឧទ្ធរណ៏ភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការងារគាំទ្រដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់សាលាឧទ្ធរណ៏ភ្នំពេញ ស្ថាប័នក្នុងវិស័យយុត្តិធម៌

     នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ អមដោយឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានជួបប្រជុំជាមួយ គណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃ កសហវ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការដឹកនាំការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាប្រធានក្រុមប្រឹក្សានីតិកម្មនៃ កសហវ. អមដោយ ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការ នៃកសហវ. និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃ កសហវ. (ល.ក.ន.) ថ្នាក់ដឹកនាំ ល.ក.ន. មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ ។ ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ និងការចូលរួមរបស់សាលាឧទ្ធរណ៍ភ្នំពេញ ក្នុងកម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។