សេចក្តីជូនដំណឹងពីការលើកពាក្យបណ្តឹងឧទ្ធរណ៍
សាលាឧទ្ធរណ៍ភ្នំពេញ ជំរាបមកឈ្មោះ ងន់ បញ្ញា អាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ១៥០ ភូមិ២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ថា សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍លេខ ៨៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ២៧៥"ផ" ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាលេខ ១០១ដកឧ២០២៤ ចុះថ្ងៃពុធ ០២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ចោលជាអសារបង់ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់នឹងដីកាសម្រេចលើកពាក្យបណ្យឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។