លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

     យើង សក ស័ក្តិសម ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ប៉ុក សៅខាន, ឈិត ឆឹម, ឈិត ឆៃយ៉ា, ឈិត ថារិទ្ធ, ឈិត ដាវី, ឈិត ស្រីល័ក្ខណ៍, ឈិត ចាន់នី, ប៉ុក ពុទ្ធី, ឈិត សុខខា(សាន សុខា), ភឺន ហុន, ភឺន សុខហ៊ីម, ភឺនសុគន្ធា មានអាសយដ្ឋានផ្ទះលេខ ៦ ផ្លូវបេតុងទាល់ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាសហដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៤១ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់សំណុំរឿងខាងលើ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី នៅបន្ទប់សវនាការទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ និងបានសម្រេចធ្វើការបញ្ជូនសាលដីការដ្ឋប្បវេណីលេខ ០៨ក្រIII "យ" ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនសាលដីកាខាងលើនេះតាមការផ្សាយជាសាធារណៈ តាមការស្នើសុំរបស់មេធាវី ម៉ក់ ប៊ុណ្ណា ជាអ្នកតំណាងដោយអាណត្តិឱ្យចុងចម្លើយឈ្មោះ គឹម វណ្ណា ដោយមូលហេតុថា អាសយដ្ឋានរបស់ភាគីសហដើមចោទដែលមានក្នុងសំណុំរឿងក្តីនេះ ពុំអាចធ្វើការបញ្ជូនបាន ។

   អាស្រ័យហេតុនេះ សូមឈ្មោះ ឈ្មោះ ប៉ុក សៅខាន, ឈិត ឆឹម, ឈិត ឆៃយ៉ា, ឈិត ថារិទ្ធ, ឈិត ដាវី, ឈិត ស្រីល័ក្ខណ៍, ឈិត ចាន់នី, ប៉ុក ពុទ្ធី, ឈិត សុខខា(សាន សុខា), ភឺន ហុន, ភឺន សុខហ៊ីម, ភឺនសុគន្ធា មានអាសយដ្ឋានផ្ទះលេខ ៦ ផ្លូវបេតុងទាល់ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាសហដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៤១ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩ អញ្ជើញមកទទួលសាលដីកានៅបន្ទប់ក្រឡាបញ្ជី ទល់មុខអគារ(ខ) នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។