លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភីអិលស៊ី សាខាខេត្តកំពង់ចាម មានអាសយដ្ឋានបច្ចុប្បន្នផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ខេត្តកំពង់ចាម ជាភាគីដើមចោទ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦៣៨ ចុះថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៧ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភីអិលស៊ី សាខាខេត្តកំពង់ចាម មានអាសយដ្ឋានបច្ចុប្បន្នផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ខេត្តកំពង់ចាម ជាភាគីដើមចោទ នៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។