យើង ណាត ស្រីនុច ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីចុងចម្លើយឈ្មោះ ចាន់ ធូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្លូវឧញ៉ាម៉ុងឬទ្ធី(១៩២៨) ក្នុងយានដ្ឋានវិធីសេវេន(VT7 Auto Service) ស្ថិតក្នុងមជ្ឈមណ្ឍលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀករថយន្ត) សង្កាតរ់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤០៤ ចុះថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ០៥ "ក្រVIII អ.ណ" ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ តាមពាក្យសុំផ្សាយជាសាធារណៈរបស់លោកស្រី នឹម ស្រីអូន ជាមេធាវីតំណាងដោយអាណត្តិឱ្យដើមចោទឈ្មោះ MEADA KENJI ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយហេតុថា មិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។
អាស្រ័យហេតុនេះ សូមភាគីចុងចម្លើយឈ្មោះ ចាន់ ធូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្លូវឧញ៉ាម៉ុងឬទ្ធី(១៩២៨) ក្នុងយានដ្ឋានវិធីសេវេន(VT7 Auto Service) ស្ថិតក្នុងមជ្ឈមណ្ឍលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀករថយន្ត) សង្កាតរ់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជីជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។