លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

         យើង លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងដល់ឈ្មោះ ហ៊ុំ ហ៊ាង ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរ អាចារ្យវត្ត មានអាសយដ្ឋានបច្ចុប្បន្នភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាភាគីចុងចោទ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៨១ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា ជាភាគីដើមចោទ សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមឈ្មោះ ហ៊ុំ ហ៊ាង ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរ អាចារ្យវត្ត មានអាសយដ្ឋានបច្ចុប្បន្នភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាភាគីចុងចោទនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។