សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ រៀបចំកិច្ចប្រជុំស្ដីពី ការសាងសង់វិមានយុត្តិធម៌
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំកិច្ចប្រជុំស្ដីពី ការសាងសង់វិមានយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា, ឯកឧត្តម យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការ អគ្គលេខាធិការរង។