ឯកឧត្ដម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោក ជំទាវ ព្រមទាំង សហការី មាន សទ្ធា ជ្រះថ្លា ចូលរួមកាន់បិណ្ឌនៅវត្តម៉ែបាន និងវត្តដុល
កាលពីព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវនឹងបិណ្ឌទី៩ ឯកឧត្ដម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោកជំទាវ ព្រមទាំងសហការី មានសទ្ធាជ្រះថ្លាចូលរួមកាន់បិណ្ឌនៅវត្តម៉ែបាន និងវត្តដុល និងសូមអនុមោទនាផលបុណ្យ ជូនបងប្អូនជនរួមជាតិស្មើរៗគ្នា។